ការផ្សព្វផ្សាយ

កិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី និងក្រុមហ៊ុន លី ហួរ ផេប៉្រូ ភីអិលស៊ី ស្តីពីការបង់ប្រាក់កម្ចីតាមរយៈភ្នាក់ងារ លី ហួរ វេរលុយ

អតិថិជនទាំងអស់របស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី អាចបង់ប្រាក់កម្ចីមកគ្រឹះស្ថានវិញ តាមរយៈ ភ្នាក់ងារ លី ហួរ វេរលុយ  ទូទាំងប្រទេសកម្ពុជា ដោយឥតគិតកម្រៃសេវា ឡើយ។ លោក លោកស្រី គ្រាន់តែភ្ជាប់មកជាមួយនូវ តារាងកាលវិភាគសងប្រាក់កម្ចី និងសាច់ប្រាក់សុទ្ធត្រូវបង់ ឬប្រើប្រាស់កាតសមាជិក លី ហួរ វេរលុយ រាល់ពេលបង់ប្រាក់។  គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី គឺជាគ្រឹះស្ថានដែលទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ពីធនាគារជាតិ នៃ កម្ពុជា នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១២ ដែលមានដើមទុនចុះបញ្ជីសរុបរហូតដល់ទៅ ១៦លាន ដុល្លារអាមេរិក និងមានផលប័ត្រកម្ចីរហូតដល់ ជាង៤២លានដុល្លារអាមេរិក។ គ្រឹះស្ថានបានផ្តល់កម្ចីគ្រប់តម្រូវការជូនអតិថិជនទាំងអស់ និងគ្របដណ្តប់តំបន់ប្រតិបត្តិការទូទាំង រាជធានីភ្នំពេញ និងតាមបណ្តាខេត្តជាច្រើន ដូចជា ខេត្តកណ្តាល ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង ខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តរតនគិរី។ លើសពីនេះទៅទៀត ក្នុងរយៈពេលជាង៥ឆ្នាំនេះ ដើម្បីបង្កើនទំនាក់ទំនងយ៉ាងជិតស្និទ្ធ បំពេញនូវគោលការណ៍  សេវាកម្មល្អឥតខ្ចោះគ្រប់ពេលវេលា គ្រប់ទីកន្លែង និងដោយមានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាពលរដ្ឋខ្មែរ គ្រឹះស្ថាននឹងពង្រីកតំបន់ប្រតិបត្តិការនៅតាមខេត្តផ្សេងៗជាច្រើនទៀត ដើម្បីផ្តល់ភាពងាយស្រួលជូនអតិថិជន ។


ថ្មីៗនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី បានចុះកិច្ចសហប្រតិបត្តិការជាមួយ ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី ដែលមានស្លាកសញ្ញាពាណិជ្ជកម្ម លី ហួរ វេរលុយ ក្នុងការទទួលបម្រើសេវាកម្មទូទាត់ប្រាក់កម្ចីរបស់អតិថិជនតាមរយៈភ្នាក់ងារ លី ហួរ វេរលុយ ជាច្រើនរាប់ពាន់កន្លែងទូទាំងប្រទេស។ នេះមានន័យថាគ្រឹះស្ថានគិតគូរ និងបង្កើននូវជម្រើសល្អ ប្រកបដោយសុវត្ថិភាពខ្ពស់ និងចំណេញពេលវេលា ក្នុងការបង់ប្រាក់របស់អតិថិជនមកកាន់គ្រឹះស្ថានវិញ។ រាល់ការបង់ប្រាក់កម្ចីតាមរយៈភ្នាក់ងារ លី ហួរ វេរលុយ ក៏ដូចជាការបង់ប្រាក់ជាមួយគ្រឹះស្ថានដោយផ្ទាល់ដែរ។


ស្នាក់ការកណ្តាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី មានអាសយដ្ឋាន អាគារលេខ៨៥-៨៨  វិថីគីមអ៊ីល ស៊ុង (២៨៩) សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ផ្នែកសេវាកម្មអតិថិជន សូមទទួលស្វាគមន៍រាល់សំណួរចម្ងល់ និងព័ត៌មានលម្អិតផ្សេងៗបន្ថែមទៀត តាមរយៈលេខទូរស័ព្ទដូចខាងក្រោម៖
លេខទំនាក់ទំនង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី៖ 023 980 888
លេខទំនាក់ទំនាក់ ក្រុមហ៊ុន លី ហួរ វេរលុយ ៖ 087 601 111